Connect with us

ដល់កហើយ! អាងតែកែសម្ជស្សឡើងមុខមាត់ដូច Fang Bingbing នារីមួយរូប កេងផលប្រយោជន៍បន្លំខ្លួនធ្វើ Fang Bingbing ឡាយលក់ផលិតផលលើអនឡាញ

ចិន៖ តារាសម្តែងស្រី Fang Bingbing ដែលមានរឿងអាស្រូវដោយសារការគេចពន្ធ បានធ្វើឱ្យកេរ្តិ៍ឈ្មោះធ្លាក់ដល់បាតកាលពីឆ្នាំ ២០១៨ កន្លងទៅ។ រឿងអាស្រូវគេចពន្ធដែលធ្វើឱ្យតារាស្រីរូបនេះ ត្រូវពិន័យប្រាក់ ១៣០ លានដុល្លារ និងបានហាមឃាត់ពីសកម្មភាពក្នុងពិភពសិល្បៈរហូត ធ្វើឱ្យនាងទាល់ច្រក និងបានប្រមូលសម្ភារម៉ាកល្បីៗជាច្រើន និងផលិតផលថែរក្សាសម្ជស្សឡាយលក់លើអនឡាញទៀតផង ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព។

ប៉ុន្តែថ្មីៗនេះ ក៏បានលេចមុខអតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងមួយ កាលពីឆ្នាំ ២០១៦ មានឈ្មោះ He Chengxi ដែលបានធ្វើការកែសម្ជស្សរហូតដល់មានមុខមាត់ដូច Fang Bingbing ខ្លាំង មកក្លែងបន្លំខ្លួនឡាយលក់ផលិតផលថែរក្សាសម្ជស្សលើអនឡាញ។ ដោយមិនបានចាប់អារម្មណ៍ អ្នកគាំទ្រមួយចំនួន ក៏បាននាំគ្នាជាវផលិតផលរបស់នាង ។ យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនទៀត ក៏បានចូលទៅនិយាយថា នាងមិនមែនជា Fang Bing bing ឡើយ។

គួរបញ្ជាក់ដែរថា ដោយសារតែស្រឡាញ់វិស័យសិល្បៈខ្លាំងពេក ទោះបីជាមានរឿងអាស្រូវ និងត្រូវពិន័យយ៉ាងណាក៏ Fang Bingbing នៅតែព្យាយាមរកវិធីដើម្បីចូលសិល្បៈ និងពង្រឹងកេរ្តិ៍ឈ្មោះឡើងវិញដែរ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម