រំភើបក្រោយប្រទះឃើញដំរីអាស៊ី១ហ្វូងដែលស្ថិតក្នុងបញ្ជីក្រហម នៅភាគឦសានកម្ពុជា (មានវីដេអូ)
មណ្ឌលគិរី៖ ក្រុមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF-Cambodia បានប្រទះឃើញសត្វដំរីអាស៊ីមួយហ្វូងដែលមានចំនួន ៦ក្បាល ខណៈពួកវា កំពុងតែស្វែងរកចំណីយ៉ាងសុខសាន្ត នៅក្នុងទីជម្រកធម្មជាតិ នៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី។
យោងតាមអង្គការ WWF-Cambodia, ដោយសារភាពវៃឆ្លាត និងមានញាណដឹងតាមរយៈក្លិនថា មានវត្តមានមនុស្ស សត្វដំរីព្រៃទាំងនេះ បានផ្អើល ហើយក៏បានត្រឡប់ក្រោយចូលទីជម្រកសុវត្ថិភាពវិញ។ សកម្មភាពរបស់ដំរីអាស៊ីនេះ ត្រូវបានផ្តិតយកនូវវីដេអូខ្លីមួយបាន ដោយក្រុមការងារ WWF-Cambodia ដោយមានការព្យាយាម និងអត់ធ្មត់ខ្លាំង ព្រោះត្រូវសំងលើដើមឈើក្នុងការថត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភពឱ្យដឹងថា សត្វដំរីអាស៊ី ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ នៅកម្ពុជា សត្វដំរីអាស៊ី កំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការជួញដូរភ្លុកនិងស្បែក និងការបាត់បង់ទីជម្រក៕
(ទស្សនាវីដេអូ)
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍