ភ្នាក់ងារ History D&C ចេញមុខបកស្រាយពីពាក្យចចាមអារ៉ាមដែលថា Song Joong Ki កំពុងមានទំនាក់ទំនងស្នេហាថ្មី
កូរ៉េខាងត្បូង៖ រយៈពេលជិត ១ ឆ្នាំហើយដែលតារាសម្តែងល្បីឈ្មោះ Song Joong ki និង Song Hye Kyo បានលែងលះគ្នា។ ក្រោយប្រកាសចែកផ្លូវគ្នាមិនបានប៉ុន្មានផង អ្នកទាំងពីរ សុទ្ធតែបានរងនូវពាក្យចចាមអារ៉ាមនៃទំនាក់ទំនងស្នេហាថ្មីរៀងៗខ្លួន។
ជាក់ស្តែង ថ្មីៗនេះ តារាសម្តែង Song Joong Ki បានរងនូវពាក្យចចាមអារ៉ាមថា គេកំពុងមានទំនាក់ទំនងស្នេហាជាមួយមេធាវីម្នាក់។ ទោះជាយ៉ាងណា ភ្នាក់ងារក្រុមហ៊ុន History D&C ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការច្រានចោលពាក្យចចាមអារ៉ាមទាំងនេះដោយបានរៀបរាប់ថា៖
“ពាក្យចចាមអារ៉ាមដែល Song Joong Ki មានទំនាក់ទំនងស្នេហានោះគឺមិនពិតឡើយ ពេលនេះ Song Joong Ki កំពុងតែមានភាពមមាញឹកខ្លាំងនឹងការថតភាពយន្តថ្មី”។
គួរបញ្ជាក់ដែរថា ភាពយន្តថ្មីដែល Song Joong Ki កំពុងតែមានភាពមមាញឹកជាមួយនោះ គឺរឿង Bogota ដែលត្រូវថតនៅប្រទេសកូឡុំប៊ី ប៉ុន្តែដោយសារតែវីរុសកូវីដ ក្រុមការងារទាំងអស់ក៏ត្រូវត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញមួយរយៈ។ ទោះជាយ៉ាងណា Song joong Ki ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលការងារជាច្រើនទៀតផងដែរ៕
ប្រភព៖ Koreaboo
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍