Connect with us

ផ្ទុះកំហឹងលើបណ្ដាញសង្គម ក្រោយប៉ូលិសចងនារីម្នាក់ជាប់ម៉ូតូ បើកអូសតាមផ្លូវ (មានវីដេអូ)

កេនយ៉ា៖ ប៉ូលិសចំនួន ៣នាក់ នៅប្រទេសកេនយ៉ា ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសម្នាក់ ត្រូវបានគេលួចថតបានសកម្មភាពដ៏ឃោរឃៅ ដោយបានចងស្ត្រីម្នាក់ជាប់នឹងម៉ូតូ រួចបើកអូសតាមផ្លូវ និងវាយដំទៅលើរូបនាង។

វីដេអូបង្ហាញពីសកម្មភាពរបស់ប៉ូលិស ទៅលើនារីរងគ្រោះ ដែលមានអាយុ ២១ឆ្នាំ ត្រូវបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ដោយកើតឡើងនៅតំបន់ Kuresoi ភាគខាងលិចរដ្ឋធានី Nairobi នៃប្រទេសកេនយ៉ា។ អ្នកលេងបណ្ដាញសង្គម និងក្រុមសិទ្ធិមនុស្ស បានប្រតិកម្មយ៉ាងខ្លាំងចំពោះអំពើដ៏ឃោរឃៅមួយនេះ។

ក្នុងវីដេអូដែលមានរយៈពេលប្រមាន ១នាទីកន្លះ ប៉ូលិសម្នាក់ បានជិះម៉ូតូអូសនារីឈ្មោះ Mercy Cherono ខណៈប៉ូលិស ២នាក់ទៀត បានវាយដំទៅលើរូបនាង។ នារីរងគ្រោះ ត្រូវបានរាយការណ៍ថា បានបន្លំខ្លួនចូលទៅក្នុងផ្ទះរបស់ប៉ូលិសម្នាក់៕

(ទស្សនាវីដេអូ)

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម