Connect with us

សប្តាហ៍នេះជួបជាមួយ កញ្ញា ព្រីម លីហ្សា ក្នុងកម្មវិធី “ពេញចិត្តឬអត់” (មានវីដេអូ)

កម្សាន្ត៖ ប្រិយមិត្ត នឹងបានទស្សនាការសម្តែងបែបកំប្លុកកំប្លែងដ៏ប្លែកភ្នែករបស់តារាចម្រៀង តារាសម្តែង ជាច្រើនដួងនៅក្នុងកម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MyTV និងចូលមកបំពេអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយ បាត់ទុក្ខកង្វល់ នាចុងសប្តាហ៍។

ក្នុងសប្តាហ៍នេះ ប្រិយមិត្ត នឹងបានជួបជាមួយតារាសម្តែង ថ្ពាល់ខួច ស្រស់ស្រទន់ មានមន្តស្នេហ៍ កញ្ញា ព្រីម លីហ្សា ដែលបានសន្យាថា កញ្ញានឹងធ្វើឱ្យប្រិយមិត្តទស្សនិកជនសើចតាំងពីដើមកម្មវិធីរហូតដល់ចប់កម្មវិធី ជាមួយកាយវិកា វោហារសព្ទ ដ៏កំប្លុកកំប្លែង គ្រាន់តែឮ ចង់ទស្សនាតែម្តង។

ជួបគ្នានៅក្នុងកម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MyTV នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា វេលាម៉ោង ៦ល្ងាច តទៅ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម