Connect with us

ខ្សែបម្រើ Dele Alli ត្រូវរងពិន័យមិនឲ្យចូលរួម មួយប្រកួត នៅសប្ដាហ៍ខាងមុខនេះ

អង់គ្លេស៖ ខ្សែបម្រើ Dele Alli របស់ក្លិប Tottenham Hotspur ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ពិន័យមិនឱ្យចូលរួមនៅក្នុងការប្រកួត តទល់នឹង Man UTD នៅសប្ដាហ៍ខាងមុខ។
កីឡាករវ័យ ២៤ឆ្នាំ ត្រូវរងពិន័យ ដោយសារតែគេបានបង្ហោះវីដេអូមួយ ចំអកដល់បុរសជាតិអាស៊ីមួយរូប ពេលគេស្ថិតនៅអាកាសយានដ្ឋាន ថែមទាំងបាននិយាយលេងសើចពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ។

ទោះជាបន្ទាប់មក Dele Alli បានលុបវីដេអូចោល ហើយបានធ្វើការសូមទោសជាសាធារណៈក្ដី តែ FA នៅតែធ្វើការដាក់កំហុសដូចខាងលើនេះ ថែមទាំងបានពិន័យជាង ៥ម៉ឺនផោន និងបញ្ជាឱ្យទៅរៀនពីវិន័យ ដើម្បីកែប្រែកំហុសទៀតផង។

គួរបញ្ជាក់ថា ប្រកួតដែល Dele Alli មិនបានចូលរួម គឺជាការប្រកួតរវាង Tottenham Hotspur តទល់នឹង Man UTD ក្នុងក្របខ័ណ្ឌ Premier League ដែលប្រព្រឹត្តិទៅនៅក្នុងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ៕

Loading...

ពេញនិយម