Connect with us

Newcastle បើកការពិភាក្សាលើការផ្ទេរខ្សែបម្រើ Philippe Coutinho

អង់គ្លេស៖ ក្លិប Newcastle បានបើកការពិភាក្សាលើការផ្ទេរខ្សែបម្រើប្រយុទ្ធរបស់ Barcelona គឺកីឡាករ Philippe Coutinho។ អតីតកីឡាកររបស់ Liverpool បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅ Bayern Munich ប៉ុន្តែក្លិបអាល្លឺម៉ង់គ្មានបំណងចង់ផ្ទេរយកផ្ដាច់ ពេលចប់រដូវកាលឡើយ។

Coutinho ក៏មិនស្ថិតក្នុងជម្រើសរបស់ Barcelona ដែរ បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អ ចាប់តាំងផ្ទេរពី Liverpool កាលពីឆ្នាំ២០១៨។​ ទោះយ៉ាងណា ក្លិប Tottenham Hotspur បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ខណៈដែលលោក Carlo Ancelotti ក៏ចង់គេមកកាន់ Everton ដូចគ្នា។ ជាមួយគ្នានេះ ក្លិបធំនៅអង់គ្លេស៣ផ្សេងទៀត ដូចជា Arsenal, Manchester United និង Chelsea ក៏ចង់ខ្ចីជើង Coutinho។

សម្រាប់ពេលនេះ បើយោងតាមសារព័ត៌មាន France Football ក្លិប Newcastle កំពុងពិភាក្សាចង់បានកីឡាករវ័យ២៧ឆ្នាំ ប៉ុន្តែគ្រប់យ៉ាងត្រូវសម្រេចលើអនាគតប្រធានក្លិបថ្មី ដែលជាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត៕

Loading...

ពេញនិយម