Connect with us

តុលាការអាជ្ញាកណ្តាលកីឡានឹងប្រកាសសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍របស់ក្លិប Man City នៅខែកក្កដា

អង់គ្លេស៖ តុលាការអាជ្ញាកណ្តាលកីឡា CAS រំពឹងថា នឹងប្រកាសសេចក្តីសម្រេចរបស់ពួកគេលើបណ្តឹងឧទ្ធរណ៍របស់ក្លិប Man City ប្រឆាំងនឹងបម្រាម ២ឆ្នាំរបស់ UEFA នៅពាក់កណ្តាល សប្តាហ៍ទី១ នៃខែកក្កដាខាងមុខ។

មេធាវីរបស់តុលាការអាជ្ញាកណ្តាលកីឡា នឹងបើកការពិភាក្សាគ្នា ក្រោយស្តាប់សវនាការរយៈពេល៣ថ្ងៃរួចរាល់ ដែលបញ្ចប់កាលពីថ្ងៃទី១០ ខែមិថុនា ដែលសវនាការនោះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ UEFA បានដាក់បម្រាមក្លិប Man City មិនឱ្យលេងពានទ្វីបអឺរ៉ុប២ឆ្នាំ និងពិន័យជាប្រាក់ជាង ៣០លានអឺរ៉ូ ក្រោយរកឃើញថា ក្លិបមេឃខៀវ បានបំពានលើច្បាប់កំហិតការចាយវាយ (Financial Fair Play) រវាងឆ្នាំ 2012 ដល់ 2016។ សហព័ន្ធបាល់ទាត់អឺរ៉ុបនេះ ក៏អះអាងថា Man City មិនសហការជាមួយក្នុងការស៊ើបអង្កេតថែមទៀត។
ទោះយ៉ាងណា នាយកប្រតិបត្តិក្លិប លោក Ferran Soriano បានបដិសេធថា ក្លិបមិនបានប្រព្រឹត្តកំហុស និងបានដាក់បណ្តឹងឧទ្ធរណ៍នៅថ្ងៃទី២៦ ខែកុម្ភៈ៕

Loading...

ពេញនិយម