Connect with us

រឿង “ផ្កាស្លា” ដែលទស្សនិកជនកំពុងតែទស្សនា ជិតដល់ថ្ងៃបញ្ចប់ហើយ

កម្សាន្ត៖ រឿងភាគខ្មែរ ដែលប្រិយមិត្តលាន់មាត់ថា ទស្សនាហើយរឹតតែជក់ចិត្តជាមួយការសម្តែងរបស់តួអង្គនីមួយៗ កាន់តែជិតដល់ថ្ងៃឃ្លាតឆ្ងាយពីអារម្មណ៍ទស្សនិកជនហើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជន មិនទាន់បានដឹងច្បាស់ពីសាច់រឿង និងត្រូវបង្ហាញជូនទស្សនិកជននៅសប្តាហ៍ក្រោយនេះថា តើក្តីស្នេហារបស់តួទាំងបួនក្លាយទៅជាយ៉ាងណា អ្នកណាជាគូជាមួយអ្នកណា?

ពិតជាចម្លែកសម្រាប់ សុធា ដែលតែងតែមានចិត្តលួចស្រឡាញ់ មេត្តា បែរជាសម្រេចចិត្តមិនព្រមរៀបការជាមួយ មេត្តា ទៅវិញ តើមូលហេតុអ្វីដែលធ្វើឱ្យ សុធា គិតបែបនេះ? ប្រិយមិត្តក៏នៅតែមានចម្ងល់ ចុះអ្នកណាជាប៉ាកូនរបស់ សាណា តើពិតជា ឧត្តម មែនទេ?

សាច់រឿងមួយនេះ ក៏នៅតែមិនទាន់វិលទៅឆ្ងាយពីតួអង្គមួយគូទៀត ហើយប្រិយមិត្ត ក៏កាន់តែចង់ដឹងបន្ថែមទៀតផងដែរថា ជាចុងក្រោយនៃសាច់រឿង “ផ្កាស្លា” តើ មេត្តា អាចត្រូវគ្នាជាមួយ ឧត្តម វិញដែរ ឬទេ? កុំភ្លេចរង់ចាំតាមដានទស្សនា រឿង “ផ្កាស្លា” តាមកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃចន្ទ និងអង្គារ នាសប្តាហ៍ក្រោយ វេលាម៉ោង ៧យប់ ទាំងអស់គ្នា៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម