បើទោះបីជា មិនទាន់ឈប់ពីការងារ ក៏ប្រាក់បំណាច់អតីតភាពការងារ នឹងត្រូវបានទូទាត់អោយ រៀងរាល់ឆ្នាំផងដែរ នេះបើយោងតាមប្រកាសក្រសួងការងារ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសថ្មីមួយ ទាក់ទងនឹងការទូទាត់ប្រាក់អតីតភាពការងារ ជូនកម្មករ និង និយោជិត ដែលប្រកាសនោះ នឹងត្រូវចាប់ផ្តើមអនុ វត្ត ចាប់ពីឆ្នាំ ២០១៩ តទៅ ។ តាមរយៈប្រកាសនេះ ក្រសួងការងារ បានតម្រូវអោយនិយោជក ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនដល់កម្មករ និង និយោជិត ដែលកំពុងបំពេញការងារ ២ដង ក្នុងមួយឆ្នាំ ។
បើតាម ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា យោងប្រកាសនេះ ចាប់ពីឆ្នា២០១៩ តទៅ ទាំងកម្មករ ទាំងនិយោជិត (អ្នកធ្វើការក្នុងការិយាល័យ) ដែលប្រើប្រាស់កិច្ចសន្យាការងារគ្មានថេរវេលាកំណត់ (កិច្ចសន្យាការងាររយៈពេលវែង Unfixed Duration Contract = UDC) នឹងទទួលបានការទូទាត់ប្រាក់អតីតភាពការងារប្រចាំឆ្នាំចំនួន ១៥ថ្ងៃ ដោយទទួលបានការទូទាត់ពីនិយោជកចំនួន ២ដង៖
* លើកទី១ នៅក្នុងខែមិថុនា ដែលស្មើនឹង ៧,៥ថ្ងៃ (ប្រាំពីរថ្ងៃ កន្លះ) គុណនឹង ប្រាក់ឈ្នួលជាមធ្យមក្នុង១ថ្ងៃ ក្នុងរយៈពេល៦ខែដើមឆ្នាំ។
* លើកទី២ នៅក្នុងខែធ្នូ ដែលស្មើនឹង ៧,៥ថ្ងៃ (ប្រាំពីរថ្ងៃ កន្លះ) គុណនឹង ប្រាក់ឈ្នួលជាមធ្យមក្នុង១ថ្ងៃ ក្នុងរយៈពេល៦ខែចុងឆ្នាំ។
ទន្ទឹមនឹងនេះ បើតាមឯកឧត្តម ហេង សួរ សម្រាប់កម្មករនិយោជិត ដែលមានការងារធ្វើមុនឆ្នាំ២០១៩ ហើយមានកិច្ចសន្យាការងាររយៈពេលវែង ហើយនឹងកំពុងបន្តធ្វើការងារដល់ពេលនោះ នឹងទទួលបានការទូទាត់សងអតីតភាពការងារពីនិយោជកវិញផងដែរ ។
ជាមួយគ្នានេះ សម្រាប់កម្មករ និយោជិត ដែលធ្វើការក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលមានអតីតភាពការងារលើសពី២ឆ្នាំ នឹងទទួលបានការសងវិញចំនួន ៣០ថ្ងៃ នៃប្រាក់ឈ្នួលមធ្យមសុទ្ធសាធ នៃឆ្នាំការងារចាស់ដែលត្រូវសងនោះ។ ដោយឡែក កម្មករ និយោជិត ដែលធ្វើការក្នុងវិស័យផ្សេងក្រៅពីវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលមានអតីតភាពការងារលើសពី១ឆ្នាំ នឹងទទួលបានការសងវិញចំនួន ១៥ថ្ងៃ នៃប្រាក់ឈ្នួលមធ្យមសុទ្ធសាធ នៃឆ្នាំការងារចាស់ដែលត្រូវសងនោះ (វិស័យនេះមិនសូវប្រឈមហានិភ័យនៃការក្ស័យធន ឬក៏មានអចលនទ្រព្យជាកម្មសិទ្ធិផ្ទាល់របស់និយោជកច្រើន ដូច្នេះការរំឮកអតីតភាពគឺយឺតជាងវិស័យកាត់ដេរ។) ។
ដូច្នេះ ក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្មករនិយោជិត ដែលមានកិច្ចសន្យាការងាររយៈពេលវែង នឹងទទួលបានប្រាក់ឈ្នួលពីប្រភពចំនួន២ គឺទី១ ប្រាក់ឈ្នួលប្រចាំខែ និងទី២ ប្រាក់អតីតភាពការងារឆមាសទី១ ឬឆមាសទី២របស់ខ្លួនចំនួន ៧,៥ថ្ងៃនៃប្រាកឈ្នួល។ ទន្ទឹមនេះ កម្មករ និយោជិត ខ្លះអាចទទួលបានប្រាក់ឈ្នួលពីប្រភព ៣ គឺ ប្រាក់រំឮកអតីតភាពការងារមុនឆ្នាំ២០១៩ មួយទៀត ៕
(សូមមេត្តាអានលម្អិតនៃខ្លឹមសារប្រកាស)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍