Connect with us

សាកលវិទ្យាល័យ Berklee នៅរដ្ឋបូស្តុន ធ្វើការសុំទោសជាសាធារណៈដែលអនុញ្ញាតឱ្យមន្ត្រីប៉ូលិសកំពុងតតាំងជាមួយក្រុមបាតុករ ប្រើប្រាស់បន្ទប់ទឹក

បូស្តុន៖ នាយកសាកលវិទ្យាល័យ Berklee ដែលជាសាលាតន្ត្រីមួយនៅក្រុងបូស្តុន បានធ្វើការសុំទោសទៅដល់សិស្សទាំងអស់ក្រោយសាលាបានអនុញ្ញាតឱ្យមន្ត្រីប៉ូលិសបូស្តុនប្រើប្រាស់បន្ទប់ទឹកក្នុងបរិវេណសាលា អំឡុងពេលនៃការផ្ទុះបាតុកម្មតវ៉ាការរើសអើងជាតិសាសន៍ក្រោយ George Floyd បានស្លា ប់ដោយសារប៉ូលិសនៅក្រុង Minneapolis។

មនុស្សមួយចំនួន ក៏បានចោទជាសំណួរចង់ដឹងថាតើសាលាធ្លាប់ផ្តល់កន្លែងស្នាក់នៅដល់ប៉ូលិសទាំងនោះដែរ ឬ ទេ? យ៉ាងណាមិញ ខាងសាលាក៏មិនបានធ្វើការឆ្លើយតបភ្លាមៗឡើយ។ យោងតាមកាសែត Boston Globe បានបញ្ជាក់ថា នាយកសាលាលោក Roger Brown បានធ្វើការសុំទោស ក្រោយសិស្សជាច្រើនបង្ហាញអារម្មណ៍ឈឺចាប់ និងខឹងយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើការសុំទោសទៅដល់មនុស្សក្នុងសហគមន៍ផងដែរ ដែលលោកបាននិយាយថា៖ “ពួកយើងដឹងថា មានមនុស្សជាច្រើនក្នុងសហគមន៍មានអារម្មណ៍ថាត្រូវគេក្បត់ ហើយយើងក៏មានការសោកស្តាយជាខ្លាំងដែលទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកទាំងអស់គ្នា យើងសន្យាថាមិនឱ្យមានរឿងបែបនេះកើតឡើងទៀតឡើយ”៕

ប្រភព៖ Bostonglobe

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម