Connect with us

រកឃើញ ស្ពៃបូកគោ ផ្កាខាត់ណា ក្រូចឆ្មា… មានផ្ទុកសារធាតុគីមី នាំចូលពីវៀតណាម

ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ខេត្តកណ្តាល បានត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេស ចូលមកកម្ពុជា ដែលនាំចូលតាមមាត់ច្រកទ្វាអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែ ២២ គំរូ រួមមាន៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កាខាត់ណា ពោតបារាំង ផ្កាស្នោ ក្រូចឆ្មារ ឃ្លោក ផ្លែម្រះ ម្ទេស ត្រប់ស្រួច ផ្លែល្ពៅ ននោង សណ្តែកបារាំង ស្ទឹកខ្ទឹម ម្ទេសប្លោក ផ្កាគូឆាយ និងផ្កាឡៃហៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែរួមមាន៖ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ ដែលមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត។ បន្ទាប់មកមន្ត្រីសាខា បានធ្វើកំណត់ហេតុដកហូតដើម្បីធ្វើការកម្ទេច ចោល និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម