Connect with us

ដូចរូបពិតៗ! វិចិត្រករជនជាតិអេស្ប៉ាញម្នាក់យកដីខ្សាច់មកសូនជារូបសត្វ បើមិនចាប់អារម្មណ៍ប្រាកដជាយល់ច្រឡំ

អេស្បាញ៖ កំពូលវិចិត្រករជនជាតិអេស្ប៉ាញជំនាញខាងសូនរូបដីខ្សាច់បង្កើតជារូបភាពដូចពិតៗ ប្រសិនជាអ្នកដែលមិនបានចាប់អារម្មណ៍ទេនោះប្រាកដជាមានការយល់ច្រឡំមិនខាន។ វិចិត្រករ Andoni Bastarrika បានចាប់អារម្មណ៍ថា ខ្លួនមានទេពកោសល្យផ្នែកសិល្បៈនេះនៅពេលដែលលោកបានជួយកូនស្រីសូនរូបពេលទៅកម្សាន្តនៅសមុទ្រកាលពីឆ្នាំ២០១០។

វិចិត្រករដែលពោរពេញទៅដោយសមត្ថភាពពេញខ្លួន Bastarrika បានបញ្ជាក់ថា ស្នាដៃដែលបង្កើតបានទាំងប៉ុន្មាននេះកើតឡើងដោយការសិក្សាដោយខ្លួនឯង រហូតមកទល់ពេលនេះគឺមានរយៈពេល ១០ ឆ្នាំហើយ។

រូបភាពភាគច្រើន គឺកើតឡើងដោយការស្រមើស្រមៃ និងចំណាយពេលប្រមាណពី ៦ ទៅ ១២ ម៉ោងក្នុងការសូនរូបមួយ។ Bastarrika បានបញ្ជាក់ថា ធ្វើការជាមួយដីខ្សាច់គឺជារឿងមួយដែលមានការប្រកួតប្រជែងខ្លាំង ម៉្យាងទៀតលោកបានប្រើប្រាស់ខ្សាច់ដែលមានគុណភាពទាប ទើបមិនអាចសូនរូបខ្ពស់ៗបាន យ៉ាងណាក៏ដោយ ដីខ្សាច់គឺជាគ្រូបង្រៀនដ៏ល្អរបស់លោក៕

ប្រភព៖ Brightside

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com