Connect with us

ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ កញ្ញា ទេព បូព្រឹក្ស លេងស្ទីលប្លែកៗ

ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឱ្យទស្សិកជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយកញ្ញា បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលមានស្ទីលប្លែកៗខុសគ្នាមើលទៅស្រស់ស្អាតណាស់ ហើយពិតជាមានភាពទាក់ទាញជាខ្លាំង សម្រាប់តារាចម្រៀងមួយដួងនេះ។

ក្នុងឆ្នាំ២០២០នេះ កញ្ញា ទេព បូព្រឹក្ស ហាក់បីដូចជា មានសន្ទុះហក់ឡើងជាខ្លាំងក្នុងវិថីសិល្បៈ ខុសពីឆ្នាំទៅមុន គឺកញ្ញា រកចំណូលបានច្រើនជាមុន ពិសេសការថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំពោះការឡើងឆាកប្រគំតន្ត្រីធំៗវិញ គឺមិនមានភាពមមាញឹកជាមុននោះទេ ដោយសារតែពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ-១៩។

បើនិយាយពីរឿងស្នេហាវិញ កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត នៅតែមានភាពផ្អែមល្ហែម ទោះជាទៅទីណាក៏ដោយអ្នកទាំងពីរមិនដែលចោលគ្នានោះទេ ពិតជាធ្វើឱ្យទស្សនិកជនច្រណែននឹងគូរស្នេហ៍មួយគូនេះខ្លាំងណាស់៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម