Connect with us

V សមាជិក BTS ជាប់ចំណាត់ថ្នាក់លេខ ១ សាជាថ្មីជាបុរសដែលមានមុខមាត់ស្អាតឥតខ្ចោះលើពិភពលោក

កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ ២០២០ នេះ V សមាជិក BTS បានជាប់ចំណាត់ថ្នាក់លេខ ១ សាជាថ្មីដែលមានមុខមាត់ស្រស់ស្អាតបំផុតលើពិភពលោកដែលលទ្ធផលចេញផ្សាយដោយ Starmometer។ ចំណាត់ថ្នាក់នេះ ទទួលបានពីការបោះឆ្នោត តាមរយៈវេបសាយ Twitter, Facebook ឬ Instagram ចាប់ពីថ្ងៃទី០៦ ខែឧសភា រហូតដល់ថ្ងៃទី ០៥ ខែមិថុនា ដែល V បានជាប់ចំណាត់ថ្នាក់លេខ១ សរុបចំនួន ១,៧០៥,៦៨១ សំឡេងជាការបោះឆ្នោតពីមនុស្សជុំវិញសកលលោក។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ឡើយដែល V ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ១ នៃបុគ្គលដែលមានលក្ខណៈពិសេស។ ម៉្យាងទៀត ក្នុងកម្មវិធី Top10World ក្នុងយូធូប ក៏បានជ្រើសរើសលោកតំណាងហូលីវូដ ដែលរួមមានលោក Chris Hemsworth និងលោក Chris Evans សម្រាប់ឆ្នាំ ២០២០ នេះ (បុរសសង្ហាបំផុតទាំង ១០ លើពិភពលោក)។

ក្រៅពីនោះ V ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ១ ជាបុរសដែលមានមុខមាត់ និងរូបរាងសង្ហាបំផុតលើពិភពលោក ជាបុរសដែលស្រស់ស្អាតបំផុតលើផែនដី និងជាបុរសដែលមានមន្តស្នេហ៍បំផុតលើពិភពលោក។ សរុបពានរង្វាន់ដែលលោកទទួលបានតាំងពីឆ្នាំ ២០១៧ មកគឺមានរហូតដល់ ១៨ ពានរង្វាន់ឯណោះក្នុងកម្មវិធីជាច្រើន៕

ប្រភព៖ Koreaboo

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម