Connect with us

Marco Silva ចង់មកដឹកនាំនៅ Premier League វិញ ក្រោយត្រូវ Everton បណ្ដេញចេញ

អង់គ្លេស៖ អតីតអ្នកចាត់ការ Everton លោក Marco Silva បានឱ្យដឹងថា លោកចង់វិលទៅដឹកនាំក្លិបណាមួយនៅ Premier League វិញ និងថាខ្លួនលោកនៅតែជាគ្រូបង្វឹកល្អម្នាក់ដដែល។

បុរសជនជាតិព័រទុយហ្កាល់ បានចូលដឹកនាំ Everton កាលពីចុងខែឧសភា ឆ្នាំ២០១៨ ដោយដឹកនាំបាន៦០ប្រកួត។ ទោះយ៉ាងណា នៅដើមរដូវកាល 2019-20 Everton មិនទទួលលទ្ធផលល្អទេ រហូតលោកត្រូវបានក្លិបបណ្ដេញចេញ កាលពីខែធ្នូកន្លងទៅ នឹងតែងតាំងអតីតអ្នកចាត់ការ Bayern Munich លោក Carlo Ancelotti វិញ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Sky Sports News លោក Marco Silva បញ្ជាក់ថា “វាជាគោលបំណងរបស់លោក ទៅដឹកនាំនៅ Premier League ព្រោះលោកស្រលាញ់ទីនោះ។ លោកបានដឹកនាំបីក្លិបផ្សេងគ្នានៅ Premier League ហើយវាជាការប្រកួតដ៏ស្វិតស្វាញបំផុត”។

លោក Marco Silva បានឱ្យដឹងទៀតថា លោកមានអ្វីច្រើនដើម្បីបង្ហាញនៅ Premier League ហើយនោះជាអ្វីដែលលោកកំពុងស្វែងរក សម្រាប់អនាគតរបស់លោក។ យ៉ាងណា លោកមិនទាន់ច្បាស់ថា នឹងប្រើពេលយូរប៉ុណ្ណាទេ ដ្បិតបច្ចុប្បន្នកំពុងមានបញ្ហាដោយកូវីដ១៩៕

Loading...

ពេញនិយម