Connect with us

មានពាក្យពេចន៍អ្វីជូនពរ លោក ហុង ដា អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់គាត់ដែរ ឬទេ?

ភ្នំពេញ៖ ក្រោយការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពាសពេញពិភពលោកមក ការប្រកួតបាល់ទាត់ ត្រូវផ្អាកជាបណ្តោះអាសន្ន មិនថាតែប្រទេសកម្ពុជានោះទេ គឺគ្រប់ប្រទេសតែម្តង នៅលើពិភពលោក។

ប្រិយមិត្តក៏នៅចងចាំ និង នឹករឭកដល់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាគឺលោក ហុង ដា ដែលខំពុះពារតស៊ូគ្រប់ឧបសគ្គជាមួយកម្ពុជា ដោយមិនគិតប្រយោជន៍អ្វីពីក្រុមជម្រើសជាតិកម្ពុជានោះឡើយ។ ប្រិយមិត្តកម្ពុជា ពិតជាគោរពស្រឡាញ់រូបលោក អស់ពីបេះដូង។

សម្រាប់ថ្ងៃនេះ ក៏ជាថ្ងៃខួបកំណើតដ៏ពិសេសរបស់ លោក ហុង ដា អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ដែលមានវ័យឈានចូលដល់ ៣៤ឆ្នាំ ប៉ុន្តែរូបលោក នៅតែបន្តជាមួយក្រុមជម្រើសជាតិកម្ពុជាជានិច្ច។ ប្រិយមិត្តស្នេហាវិស័យបាល់ទាត់របស់កម្ពុជា បានធ្វើការជូនពរជាសារខ្លីៗ សូមឱ្យលោកគ្រូ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ហើយបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅមុខជាដរាប៕

ប្រភព៖ CNCC

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម