មកស្គាល់ទីតាំងសម្រាប់ធ្វើវិញ្ញាបនបត្រសុខភាពលើជំងឺកូវីដ១៩
ភ្នំពេញ៖ ដោយហេតុថា បណ្ដាប្រទេសមួយចំនួន តម្រូវឱ្យអ្នកដំណើរមានវិញ្ញាបនបត្របញ្ជាក់សុខភាពលើជំងឺកូវីដ១៩ (COVID-19) នៅពេលចូលទៅកាន់ប្រទេសទាំងនោះ ថ្ងៃនេះ MyTV Plus សូមណែនាំនូវទីតាំងសម្រាប់ចេញវិញ្ញាបនបត្របញ្ជាក់សុខភាពនេះ។
មន្ទីរពិសោធន៍បង្អែកជាតិរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដោយក្រសួងសុខាភិបាលក្នុងការចេញវិញ្ញាបនប័ត្រសុខភាពលើតេស្តជំងឺកូវីដ១៩ (COVID 19) សម្រាប់អ្នកដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស។ ទីតាំងរបស់មន្ទីរពិសោធន៍បង្អែកជាតិរបស់វិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ ស្ថិតនៅលើវិថីសម្ដេច ប៉ែននុត (២៨៩) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្រាប់លោកអ្នកដែលចង់បានវិញ្ញាបនបត្រសុខភាពលើជំងឺកូវីដ១៩ ចូរទៅពិគ្រោះ និងធ្វើតេស្តនៅមន្ទីរពិសោធន៍បង្អែកជាតិរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយភ្ជាប់មកជាមួយ លិខិតឆ្លងដែនដែលមានសុពលភាព (ប៉ាស្ព័រ)៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍