Connect with us

បុរសម្នាក់ត្រូវចាប់ខ្លួនពីបទផ្តល់ម្ហូបដែលមានថ្នាំពុលដល់ជនអនាថា ៨ នាក់ និងថតវីដេអូជាការកម្សាន្តអារម្មណ៍

កាលីហ្វ័រញ៉ា៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយមានចេតនាផ្តល់ម្ហូបអាហារដែលមានថ្នាំពុលដល់ជនអនាថា ៨ នាក់ និងថតវីដេអូជនរងគ្រោះកំពុងរនាលឈឺចុកចាប់ស្រស់ៗថែមទៀត។

William Robert Cable វ័យ ៣៨ ឆ្នាំបានផ្តល់ម្ហូបដែលមានសារធាតុ Caustic នៅក្នុងម្ទេសដែលមានកម្រិតពុលខ្លាំងរហូតធ្វើឱ្យជនរងគ្រោះប្រកាច់ និងមានអាការៈធ្វើឱ្យពិបាកដកដង្ហើម ថែមទាំងឈឺចុកចាប់ក្នុងពោះ។ ក្រោយកើតហេតុ ជនរងគ្រោះមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ដែរថា ជនជាប់ចោទ Cable អាចប្រឈមនឹងជាប់ពន្ធធនាគារប្រមាណ ១៩ ឆ្នាំ ៣ ខែ និងអាចបង់ប្រាក់ធានានៅក្រៅឃុំចំនួន ៥០០,០០០ ដុល្លារ៕

ប្រភព៖ New york post

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម