Connect with us

ប្រទេសអូស្ត្រាលីស្វាគមន៍សត្វ Koala ដំបូងគេ ដែលបានចាប់កំណើតក្រោយគ្រោះមហន្តរាយភ្លើងឆេះព្រៃ

អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី បានជួបប្រទះភ្លើងឆេះព្រៃធ្ងន់ធ្ងរកាលពីឆ្នាំ ២០១៩ រហូតធ្វើឱ្យមនុស្សជាច្រើនបាត់បង់ផ្ទះសម្បែង និងខូចខាតទ្រព្យសម្បត្តិជាច្រើន។ ជាពិសេស សត្វព្រៃជាច្រើន បានរងគ្រោះស្ទើរផុតពូជទៀតផង ក្នុងនោះក៏មានសត្វតំណាងឱ្យប្រទេសអូស្ត្រាលី Koala បានរងគ្រោះងា ប់អស់ប្រមាណ ៦០០០ ក្បាល នេះបើយោងតាមមូលនិធិអន្តរជាតិសម្រាប់សុខុមាលភាពសត្វ។

ប៉ុន្តែជារឿងមួយដែលគួរឱ្យរំភើបដែលប្រទេសអូស្ត្រាលី បានទទួលសមាជិកសត្វ Koala ដំបូងគេនៅ ឧទ្យាន Australian Reptile ក្បែរទីក្រុងស៊ីដនី ក្រោយគ្រោះមហន្ថរាយភ្លើងឆេះព្រៃ។ គួរបញ្ជាក់ដែរថា Koala មួយនេះ មានភេទញីដែលក្រុមភ្នាក់ងារនៅសួនសត្វបានដាក់ឈ្មោះឱ្យថា Ash ដោយពួកគេបានបញ្ជាក់ថា Ash គឺជាក្តីសង្ឃឹមសម្រាប់អនាគតសត្វព្រៃអូស្រ្តាលី៕

ប្រភព៖ Australian Reptile Park

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម