ពានរង្វាន់ AFF Suzuki Cup 2020 គ្រោងចាប់ផ្ដើមប្រកួតនៅថ្ងៃ២៣វិច្ឆិកា-៣១ធ្នូខាងមុខ
អាស៊ាន៖ គណៈកម្មាធិការការប្រកួត នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានឯកភាពលើកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ AFF Suzuki Cup 2020 នៅថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អំឡុងកិច្ចប្រជុំអនឡាញមួយនាពេលថ្មីៗនេះ។
ក្នុងកិច្ចប្រជុំអនឡាញ កាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ គណៈកម្មាធិការការប្រកួត AFF បានស្នើឱ្យក្រុមនីមួយៗ បន្ថែមសមាជិកក្នុងបញ្ជីក្រុម Line-up ពី ២០នាក់ ដល់ ២៣នាក់ ព្រមទាំងអាចផ្លាស់ប្ដូរកីឡាករចំនួន ៥នាក់ក្នុងមួយប្រកួត ដើម្បីចូលរួមការពារសុខភាពរបស់កីឡាករក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
ការចាប់ឆ្នោតចែកពូល ពានរង្វាន់ AFF Suzuki Cup 2020 នឹងប្រព្រឹត្តទៅនាខែសីហាខាងមុខ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ត្រូវបានស្នើឱ្យរៀបចំនៅក្នុងប្រទេសវៀតណាម៕
ប្រភព៖ Nhamdan.com
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍