Connect with us

យុទ្ធសិល្បិ៍ អភិនីហារ រវាងទេវតា និងបិសាច ផ្អើលអស់ឋានទាំងបី មាននៅក្នុងរឿងភាគចិនថ្មី

កម្សាន្ត៖ នៅពេលនេះ ទស្សនិកជននឹងសប្បាយភ្នែកជាមួយនឹងរឿងភាគបុរាណចិនថ្មីរបស់ស្ថានីយទូរទស្សន៍ CTN ម្តងទៀតហើយ ដែលមានចំណងជើងថា “សេនាទេពបង្រ្កាបបិសាច” ។

សាច់រឿងពិតជាចម្លែក ប្លែកអារម្មណ៍ដោយសារគ្រប់ឈុត គ្រប់ឆាក គឺពោរពេញទៅដោយអភិនីហារ យុទ្ធសិល្បិ៍ ជម្លោះបិសាច ជាមួយមនុស្ស រហូតឈានទៅរកទេវតា មកជួយដោះស្រាយ។

លើសពីនេះ សំណើច សើចក្អាកក្អាយក៏មាននៅក្នុងរឿងភាគបុរាណមួយនេះផងដែរ។ ទស្សនិកជនប្រាកដជាសើច សប្បាយ រំសាយអស់ទុក្ខកង្វល់បន្ទាប់ពីបានធ្វើការអស់កម្លាំងពេញមួយថ្ងៃ។ ចំណែកការព្រាត់ប្រាស់ស្នេហា ដោយសារតែបិសាចអុកឡុក ក៏នឹងធ្វើឱ្យទស្សនិកជនកម្សត់ អាចនឹងឈានស្រក់ទឹកភ្នែកតាមតួអង្គដូចគ្នា។

ចង់ដឹងថារឿងភាគបុរាណចិន “សេនាទេពបង្រ្កាបបិសាច” ពិតជាល្អមើលដូចបានរៀបរាប់យ៉ាងណានោះ សូមបងប្អូនតាមដានទស្សនារឿងភាគមួយនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ម៉ោង ៦ល្ងាច និងម៉ោង ១១យប់ លើសពីនេះក៏មាន Live ផ្ទាល់នៅលើហ្វេសបុកផ្លូវការរបស់ CTN ផងដែរ ៕

អត្ថបទ៖ លីន រតនា

Loading...

ពេញនិយម