Connect with us

កូនតោកម្សត់ ត្រូវរងទារុ ណកម្មកាច់បំបា ក់ជើង និងឆ្អឹងខ្នងដើម្បីទប់ស្កាត់មិនឱ្យរត់ទៅណាផ្តេសផ្តាស សម្រាប់ភ្ញៀវទេសចរថតរូបជាមួយ

រុស្ស៊ី៖ កូនតោកម្សត់ដែលមានអាយុតាំងពីមិនទាន់បានមួយខែផងត្រូវបានបំបែកចេញពីមេ និងបង្ខំឱ្យថតរូបជាមួយអ្នកទេសចរក្នុងរីស៊តមួយស្ថិតក្នុងទីក្រុង សូឈី។ កូនតោដែលមានឈ្មោះ Simba បានទទួលរងទារុណកម្មវាយដំ កាច់បំបាក់ជើង និងរបួសឆ្អឹងខ្នងធ្ងន់ធ្ងរស្ទើរបាត់បង់ជីវិត ក្រោមមូលហេតុទប់ស្កាត់មិនឱ្យ Simba រត់គេចទៅណាផ្តេសផ្តាស។

មិនត្រឹមតែប៉ុណ្ណោះ Simba ត្រូវបានឃុំនៅកន្លែងត្រជាក់ដោយបង្អត់អាហារ រហូតដល់តោកម្សត់មួយក្បាលនេះខ្សោយគ្មានកម្លាំងសូម្បីតែក្រោកឈរ។ មកទល់ពេលនេះ Simba មានអាយុ ៧ ខែហើយ និងត្រូវបានអង្គការ “Save Me” ជួយសង្គ្រោះ ដោយត្រូវព្យាបាលផ្នែកជាច្រើនលើរាងកាយដូចជា ដំបៅ គ្រួសក្នុងតម្រងនោម ថ្លើម និងឆ្អឹងខ្នង ក្នុងក្តីសង្ឃឹម ៥០/៥០។

ក្រោមការមើលថែយ៉ាងដិតដល់ វេជ្ជបណ្ឌិត Karen បានបញ្ជាក់ថា ពេលនេះ Simba មានឱកាសបន្តជីវិតកើនដល់ ៨០% ហើយ។ Simba អាចក្រោកឈរ ដើរដោយសុខភាពប្រសើរជាងមុនដែលក្តីសង្ឃឹមមួយនេះត្រូវបានក្រុមគ្រូពេទ្យនិយាយថា វាប្រៀបបីដូចជាអព្ភូតហេតុមួយអ៊ីចឹង។

គួរបញ្ជាក់ដែរថា ករណីកូនតោដែលត្រូវបានធ្វើទារុណកម្មដើម្បីទប់ស្កាត់មិនឱ្យរត់គេចទៅណាផ្តេសផ្តាស និងសម្រាប់ទុកឱ្យភ្ញៀវទេសចរថតរូបមួយនេះ ត្រូវបានប្រធានាធិបតេយ្យលោក ពូទីន ស្នើឱ្យធ្វើការស៊ើបអង្កេតផងដែរ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម