Connect with us

គ្រឿងក្នុងជ្រូកជាងកន្លះតោន បម្រុងដឹកពីថៃ មកកាន់រាជធានីភ្នំពេញ ត្រូវបានឃាត់ទាន់ពេល

បន្ទាយមានជ័យ៖ ក្នុងរយៈកាលនៃការបិទព្រំដែនកម្ពុជា-ថៃ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ គេតែងសង្កេតឃើញថា ទំនិញខុសច្បាប់ដែលខូចគុណភាព ពិសេសគឺទំនិញគ្រឿងក្នុងជ្រូក ត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ដោយសារឈ្មួញលួចនាំចូលពីប្រទេសថៃ។

ជាក់ស្តែក រថយន្ត ១គ្រឿងផ្ទុកគ្រឿងក្នុងជ្រូកចម្រុះចំនួន៩កេស មានទម្ងន់៥៤០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបចាប់ឃាត់បាន នៅលើផ្លូវកំណាត់ជាតិលេខ៥ ត្រង់ចំណុចចម្ងាយ១០០ម៉ែត្រ ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

អ្នកបើកបររថយន្ត បានប្រាប់ថា ខ្លួនស៊ីឈ្នួលដឹកឱ្យគេ ក្នុងតម្លៃ០១កេស៣ម៉ឺនរៀល ពីចំណុចផ្សារត្រី ក្រុងប៉ោយប៉ែត ទៅដល់រាជធានីភ្នំពេញ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលជំនាញ បានសហការជាមួយមន្ត្រីជំនាញការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្ត បាននាំយកគ្រឿងក្នុងជ្រូកទាំងអស់នេះ ទៅធ្វើការកម្ទេចចោល៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម