គួរឱ្យច្រណែនមែនទែនពេលឃើញ លោក នី រតនា និង ភរិយា ស្វីតបែបនេះ! (មានវីដេអូបទចម្រៀង)
កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងវ័យក្មេងស្រស់សង្ហា លោក នី រតនា កំពុងតែធ្វើឱ្យប្រិយមិត្តច្រណែនជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបភាពជាច្រើន ក៏ដូចជាវីដេអូស្វីតៗជាមួយភរិយា នៅឯឆ្នេរសមុទ្រខេត្តព្រះសីហនុ។ រូបភាពទាំងនោះត្រូវបានចែកចាយផ្ទាល់ដោយលោក នី រតនា នៅក្នុងបណ្តាញសង្គម Instagram របស់លោក។
អ្វីដែលធ្វើឱ្យប្រិយមិត្តកាន់តែរំភើបបេះដូងនោះ លោក នី រតនា និងភរិយា បានចេញបទចម្រៀងថ្មីមួយបទដោយរៀបរាប់ពីក្តីស្រឡាញ់មួយទល់នឹងមួយ គឺបទ “ស្នេហ៍ពិត”។ នេះជាលើកទីមួយដែលអ្នកទាំងពីរបានសម្តែងបទនេះរួមគ្នា ពិតជាគូរស្នេហ៍មួយដែលអ្នកផ្សេងមិនអាចធ្វើបាន។
លោក នី រតនា និង ភរិយា ក៏សូមអរគុណប្រិយមិត្តជាខ្លាំងដែលតែងតែគាំទ្រ ស្រឡាញ់រាប់អានអ្នកទាំងពីរ បើសិនជាមានការខុសឆ្គងអ្វី លោក នី រតនា និងភរិយា សូមអភ័យទោសផង។ បន្ថែមពីនេះទៅទៀត លោក នី រតនា ក៏ត្រៀមបទថ្មីៗជាច្រើនសម្រាប់ឆ្នាំ២០២០នេះ ដើម្បីចែកជូនប្រិយមិត្តស្តាប់កម្សាន្ត៕
ទស្សនា LInk វីដេអូចម្រៀង: instagram
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍