Connect with us

តោះមើលមើល ការប្រកួតកម្មវិធី PUBG MOBILE Huawei Nova3/3i ដែលបានរកឃើញជើងខ្លាំង PUBG Mobile នៅកម្ពុជា

ភ្នំពេញ ៖ ទីបំផុត ឆ្លងតាមរយៈការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធី PUBG MOBILE Huawei Nova3/3i ដែលសហការគាំទ្រដោយ Huawei បានរកឃើញជើងខ្លាំង PUBG Mobile នៅកម្ពុជា ។ ម្ចាស់ជ័យលាភី ត្រូវបានចម្រាញ់យកពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ចំនួន 15 ក្រុម ដែលមួយក្រុម មានចំនួន 4 នាក់ សរុប 60 នាក់ មកពីការចុះឈ្មោះដំបូងសរុប 225 ក្រុម 900 នាក់ ។


ម្ចាស់ជ័យលាភីលេខ1 ដែលឈ្នះក្នុងការប្រកួត PUBG MOBILE Huawei Nova3/3i គឺក្រុម 7 Elements ប្រកួតបានពិនុ្ទ 2965 ទទួលបានរង្វាន់ស្មាតហ្វូន Huawei Nova3, Nova 3i, Nova3e, Nova2e ។ ចំណែកឯជ័យលាភីលេខ2 គឺក្រុម Never Care ប្រកួតបានពិនុ្ទ 2585 ទទួលបានរង្វាន់ Huawei Band 0(នាឡិការហ៊ួរវ័យ) ចំនួន 4គ្រឿង ។ សម្រាប់ជ័យលាភីលេខ3 គឺក្រុមThe Wolf Of Killer ប្រកួតបានពិនុ្ទ 2545 ទទួលបាន Nova Gift Box និងកែវទឹកដ៌មានតម្លៃ ។


លោក អែម យុទ្ធូ នាយកផែ្នកទីផ្សារជាន់ខ្ពស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា នេះជាលើកដំបូងរបស់ក្រុមហ៊ុន ក្នុងការបង្កើតការប្រកួតហ្គេម PUBG Mobile ក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ។ មូលហេតុចម្បងធំមួយទៀតនោះ គឺដើម្បីជួបជុំអ្នកចូលចិត្តលេងហ្គេម PUBG នៅលើទូរស័ព្ទ ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មី Nova3|Nova3i របស់ Huawei តែម្ដង ដោយបង្ហាញពីសមត្ថភាពនិង ល្បឿន CPU ដែលជាប្រភេទ GPU Turbo ដែលលឿនរលូនជាមួយនឹង RAM 4GB/ROM128GB សម្រាប់ Nova 3i និង RAM 6GB/ROM128GB សម្រាប់ Nova 3 ។


ឆ្លៀតក្នុងឪកាសនោះ លោក អែម យុទ្ធូ ក៏បានអោយដឹងពីកម្មវិធីពិសេសជាច្រើន មិនមែនតែការប្រកួតហ្គេម PUBG ម្យ៉ាងនោះទេ ពោល គឺ ក្រុមហ៊ុន បានចេញនូវកម្មវិធីប៉្រម៉ូសិនសម្រាប់ឪកាស បុណ្យកាន់ភ្ជុំបិណ្ឌខាងមុខ ដូចជា តម្លៃពិសេសៗ កាដូល្អៗ ថែមអស់ស្ទះ សម្រាប់គ្រប់ម៉ូដែល Huawei ដែលមានលក់សព្វថ្ងៃ និងគម្រោងនាំចូលមកនូវពណ៏ថ្មីៗរបស់ Nova3|Nova3i គឺពណ៌លឿងចាំងមាស សម្រាប់ Nova3 និង ពណ៌សចាំងប្រាក់សម្រាប់ Nova3i ផងដែរ ។


កម្មវិធីនេះក៌មានការប្រគំតន្ត្រីដ៏អស្ចារ្យ ការលេងហ្គេមលើឆាកឈ្នះរង្វាន់ភ្លាមៗដែលមានមានការចូលរួមពីតារាចម្រៀងក្នុងចិត្តយុវវ័យ ជាមួយនឹងអ្នកចូលរួមទស្សនាប្រមាណ 2000 នាក់ ។ ជាពិសេសជាងនេះទៅទៀតគឺ ការបង្ហាញខ្លួនយ៉ាងពិសេសរបស់របស់កំពូលអ្នកលេងហ្គេម និង គណកម្មាធិការ ដូចជា ស្ដេចហ្គេម Noobie GMK និង Frost ZK Cambodia Gaming ផងដែរ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម