Connect with us

ប្រទេសជប៉ុន ច្រានចោលព័ត៌មាននៃការបើកប្រទេសឡើងវិញ

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានច្រានចោលពាក្យចចាមអារ៉ាមនៃការបើកប្រទេសឡើងវិញ ដែលបានអនុវត្តដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩ មកពីបណ្តាប្រទេសដទៃ។

ទោះជាយ៉ាងណា យោងតាមសារព័ត៌មាន Yomiuri daily បានរាយការណ៍មកថា កាលពីសប្តាហ៍មុនប្រទេសជប៉ុនបានពិភាក្សាពីគម្រោងចាប់ផ្តើមដំណើរអាជីវកម្មទៅមកជាមួយប្រទេស អូស្ត្រាលី នូវែលសេឡង់ វៀតណាម និងថៃ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។

យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាពិនិត្យលើការបន្ធូរបន្ថយការរឹតបន្តឹងនេះ។ គួរបញ្ជាក់ដែរថា លោក Motegi បានឯកភាពជាមួយសមភាគីពីប្រទេស វៀតណាម អូស្ត្រាលី និងនូវែសេឡង់ ក្នុងការពិភាក្សាការអនុញ្ញាតឱ្យធ្វើដំណើរឡើងវិញសម្រាប់អ្នកដែលមានតម្រូវការ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម