Connect with us

ប្រទះឃើញតួឯកប្រុសក្នុងរឿង “ជីវិតស្ត្រីមេផ្ទះ” គេងស្លា ប់ក្នុងផ្ទះដោយការធ្វើអត្តឃា ត

ឥណ្ឌា៖ តារាសម្តែងល្បីប្រចាំប្រទេសឥណ្ឌាលោក Sushant Singh Rajput ដែលអ្នកគាំទ្រខ្មែរយើងបានស្គាល់តាមរយៈតួឯកប្រុសក្នុងភាពយន្តរឿង “ជីវិតស្ត្រីមេផ្ទះ” ដែលធ្លាប់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ MyTV កាលពីឆ្នាំ ២០១៥ កន្លងទៅប្រទះឃើញស្លា ប់ក្នុងផ្ទះនាទីក្រុង Mumbai កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីប៉ូលិស Mumbai។

តារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះ ទទួលបានប្រជាប្រិយភាពជាខ្លាំង និងធ្លាប់ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើម Indian Film Festival of Melbourne កាលពីឆ្នាំ ២០១៧ ក្នុងខ្សែភាពយន្ត “M.S. Dh’oni: The Untold Story” ទៀតផង។

ប៉ុន្តែ ជារឿងដ៏គួរឱ្យសោកស្តាយនៃព័ត៌មានដែលកំពុងតែកក្រើកប្រទេសឥណ្ឌាពីការធ្វើអត្តឃាតរបស់តារារូបនេះកាលពីម្សិលមិញដោយមន្ត្រីប៉ូលិសបានធ្វើកោសល្យវិច័យឃើញថា លោកបានលេបថ្នាំជាច្រើនគ្រាប់ជាមួយទឹកផ្លែឈើមួយកែវ ក្រោយបញ្ចប់ការសន្ទនាតាមទូរសព្ទជាមួយប្អូនស្រីនៅវេលាម៉ោង ៩ ព្រឹក។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅពេលដែលចុងភៅរបស់លោកគោះទ្វារជាច្រើនដង ដើម្បីសួរពីមុខម្ហូបដែលលោកត្រូវការ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ពេលនោះចុងភៅ ព្រមទាំងមិត្តភ័ក្តិ ២ នាក់ទៀតដែលនៅផ្ទះជាមួយគ្នាបានហៅជាងសោមកជួយបើកទ្វារ ក៏ប្រទះឃើញតារាសម្តែងប្រុសល្បីឈ្មោះ Sushant Singh Rajput គេងស្លា ប់លើកម្រាលឥដ្ឋ។

ដំណឹងមរណៈរបស់តារាសម្តែងល្បីឈ្មោះរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានភាពសោកស្តាយជាខ្លាំងនៃការបាត់បង់បុគ្គលដែលមានសមត្ថភាពដូចលោក៕

ប្រភព៖ Indiatimes

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម