Connect with us

មកមើលវីដេអូជីវប្រវត្តិពិតរបស់លោក Simon Cowell គណៈកម្មការកម្មវិធី Britains Got Talent លំដាប់ពិភពលោក

កម្សាន្ត៖ គណៈកម្មការម្នាក់ ដែលទទួលបានប្រជាប្រិយភាពជាងគេនៅក្នុងចំណោមគណៈកម្មការផ្សេងៗទៀត នៅក្នុងកម្មវិធី Britains Got Talent លំដាប់អន្តរជាតិ បានបង្ហាញពីជីវិតបែបហ៊ឺហា សុភមង្គល របស់គណៈកម្មការមួយរូបនេះ។ សម្រាប់អ្នកដែលចូលចិត្ត លោក Simon Cowell តាមដានកម្មវិធីមួយនេះ ប្រាកដជាបានស្គាល់រូបគាត់មកហើយ គាត់ជាគណៈកម្មការដែលពោរពេញដោយវោហាសព្ទ ភាពកំប្លុកកំប្លែង តែងតែធ្វើឱ្យប្រិយមិត្តផ្ទុះសំណើចនៅពេលចាប់កម្មវិធីម្តង។

លោក Simon Cowell ពិតជាមានភាពល្បីល្បាញជាខ្លាំងនៅក្នុងកម្មវិធី Britains Got Talent ។ លោកអ្នកប្រាកដជា ធ្លាប់បានឆ្ងល់ពីជីវិតផ្ទាល់ខ្លួនរបស់លោកហើយមើលទៅ តើជីវិតផ្ទាល់ខ្លួនរបស់លោកនៅក្នុងគ្រួសារមានសភាពបែបណា ហើយក្តីសុខប៉ុណ្ណា? គ្រាន់តែផ្ទះ និង រថយន្តទំនើបៗរបស់លោក មានតម្លៃរាប់លានដុល្លារ ក្នុង១គ្រឿង ធ្វើឱ្យប្រិយមិត្តមួយចំនួន ពិតជាមិនបានដឹងនោះឡើយថា លោក Simon Cowell ចាយលុយមិនចាញ់តារាផ្សេងៗនោះទេ។

MyTV Plus បានខិតខំក្នុងការស្វែងរកវីដេអូមួយនេះដើម្បីបង្ហាញប្រិយមិត្តបានដឹងការរស់នៅរបស់លោក Simon Cowell នឹងជីវប្រវត្តិរបស់លោក ដើម្បីឱ្យប្រិយមិត្តអស់ចម្ងល់នឹងបានពីប្រវតិ្តរបស់គាត់ និង គ្រួសារ ព្រមទាំងផ្ទះដ៏ធំស្កឹមស្កៃ ព្រមជាមួយរថយន្តដ៏មានតម្លៃរបស់គាត់ផងដែរ៕

(ទស្សនាវីដេអូ) Link: FamousInStyleWiki

ប្រភព៖ Famous InStyle Wiki

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម