Connect with us

ឥណ្ឌា យកទូរថភ្លើង ធ្វើជាបន្ទប់សម្រាប់អ្នកជំងឺកូវីដ១៩ ដោយសារខ្វះមន្ទីរពេទ្យ

ឥណ្ឌា៖ ទូរថភ្លើងជាច្រើន ត្រូវបានបំប្លែងជាបន្ទប់សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ខណៈប្រទេសឥណ្ឌា កំពុងជួបនូវកង្វះបន្ទប់មន្ទីរពេទ្យ ដើម្បីព្យាបាលអ្នកជំងឺដែលកំពុងមានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឥណ្ឌា មានអ្នកស្លាប់ដោយសារកូវីដ១៩ជាង ៩០០០នាក់ហើយ ក្នុងចំណោមអ្នកឆ្លងជាង ៣២ម៉ឺននាក់។

នៅក្រុងញូវដេលី អាជ្ញាធរ បានបំប្លែងទូរថភ្លើងចំនួន ៥០០ ឱ្យក្លាយជាបន្ទប់សម្រាប់ដាក់អ្នកជំងឺកូវីដ១៩។ អាជ្ញាធរបានបញ្ជាក់ថា មិនត្រឹមតែខ្វះបន្ទប់សម្រាប់អ្នកជំងឺនោះទេ សូម្បីតែទីវាលសម្រាប់បញ្ចុះសព ក៏ខ្វះផងដែរ។

អាជ្ញាធរក្រុងញូវដេលី បានព្យាករថា ចំនួនអ្នកឆ្លងកូវីដ១៩ នៅក្រុងមួយនេះនឹងកើនដល់ ៥សែននាក់ នៅចុងខែកក្កដាខាងមុខនេះ។ បើដូច្នោះ គេនឹងបំប្លែកកីឡដ្ឋាន និងយកមន្ទីរពេទ្យឯកជនទំនើបៗនានា ដើម្បីធ្វើជាកន្លែងសម្រាប់អ្នកជំងឺកូវីដ១៩បន្ថែមទៀត។

សូមជម្រាបថា តួលេខអ្នកឆ្លងនៅឥណ្ឌា កើនឡើងយ៉ាងគំហុក រហូតដល់ ១សែនករណីក្នុងពេលត្រឹមតែ១សប្ដាហ៍ ខណៈរដ្ឋាភិបាលឥណ្ឌា បានប្រកាសឱ្យផ្សារទំនើប ព្រះវិហារសាសនា និងភោជនីយដ្ឋានទាំងឡាយ ដំណើរការសាឡើងវិញ ក្រោយផ្អាកអស់ជាច្រើនសប្ដាហ៍ គិតពីចុងខែមីនា មក ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩៕

ប្រភព៖ 9News

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម