Connect with us

La Liga គ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ ជាមួយអ្នកគាំទ្រដែលរត់ចូលទីលាន សុំថតរួបជាមួយ Lionel Messi

ស្ថាប័ន La Liga គ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ ជាមួយអ្នកគាំទ្រមួយរូបដែល រត់ចូលទីលានដើម្បីទៅសុំថតរូបជាមួយ ខ្សែប្រយុទ្ធ Lionel Messi ។

ការប្រកួតដែល Barcelona ឈ្នះ Mallorca ៤-០ ពីពេលកន្លងទៅនោះ អ្នកគាំទ្រខាងលើបានសម្រុកចូលទីលាន ដើម្បីសុំថតរូបជាមួយ Messi ប៉ុន្តែមិនបានសម្រេចទេ ព្រោះត្រូវបានក្រុមការងារចាប់ខ្លួន។

La Liga បានបញ្ជាក់ថា ច្បាប់បានដាក់ចេញមិនឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតឡើយ។ ក្រៅពីនេះការដែលគេបានរត់សំដៅទៅ Messi ដើម្បីបានថតរូបជិតគ្នានោះ ក៏កាន់តែមិនត្រឹមត្រូវ ដ្បិតបច្ចុប្បន្នវិធានការរក្សាគម្លាតដើម្បីការពារការឆ្លងកូវី១៩ កំពុងត្រូវអនុវត្ត។

ដោយសារ ការរំលោភបំពានទាំងនេះហើយ ទើបបានជា La Liga ត្រៀមចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យមានករណីក្រោយៗទៀត៕

Loading...

ពេញនិយម