Connect with us

ខ្សែប្រយុទ្ធ Edinson Cavani និង ខ្សែការពារ Thiago Silva អាចនឹងចាកចេញពី Paris st Germain

បារាំង៖ ខ្សែប្រយុទ្ធ Edinson Cavani និង ខ្សែការពារ Thiago Silva អាចនឹងចាកចេញពីក្លិប Paris st Germain ពេលដែលការប្រកួត UEFA Champions League រដូវកាលនេះចប់។ នេះបើតាមការឱ្យដឹងពី នាយកផ្នែកកីឡារបស់ PSG លោក Leonardo Araujo។
កីឡាករទាំងពីររូប នឹងផុតកុងត្រានៅខែមិថុនានេះ ហើយពួកគេមិនបានបន្តកុងត្រាថ្មីនោះទេ។

Edinson Cavani ដែលមកចូលរួមជាមួយ PSG បន្ទាប់ពីផ្ទេរមកពីក្លិបអ៊ីតាលី Napoli កាលពីឆ្នាំ២០១៣នោះ បានក្លាយជាកីឡាករដែលកាន់កំណត់ត្រាស៊ុតគ្រាប់បាល់ច្រើនជាងគេរបស់ក្លិបនៅលីគកំពូលបារាំងនេះ ដោយស៊ុតបាន២០០គ្រាប់ ក្នុងការបង្ហាញខ្លួន៣០០ប្រកួត គ្រប់កម្មវិធី។

ទាំង Edinson Cavani ទាំង Thiago Silva នឹងត្រូវចូលរួមយុទ្ធនាការ Champions League ដែលត្រូវរំពឹងថា នឹងបញ្ចប់នៅខែសីហាខាងមុខ។

PSG បានជាប់ទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ ក្លិបអាល្លឺម៉ង់ Borussia Dortmund ។ ក្រោយពីអសកម្មជាង៣ខែ ដោយសារកូវីដ១៩ ក្លិបបារាំងនេះ នឹងចូលទៅកាន់ទីលានហ្វឹកហាត់វិញ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខដើម្បីត្រៀមខ្លួនប្រកួតប្រជែងពានរង្វាន់កំពូលទ្វីបអឺរ៉ុបនេះ៕

Loading...

ពេញនិយម