Connect with us

ភ្នំពេញ និងខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ខ្លាំង អំឡុងពេល១សប្ដាហ៍ខាងមុខ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែមិថុនា ឆ្នាំ២០២០ ដែលបណ្ដារាជធានី ខេត្តនៅតំបន់ទំនាបកណ្ដាលភាគកណ្ដាល និងភាគខាងក្រោម នឹងអាចភ្លៀងធ្លាក់ខ្លាំង។

សូមជម្រាបថា តំបន់ទំនាបកណ្ដាល សណ្ដូកពីទិសពាយ័ព្យទៅអាគ្នេយ៍ រហូតដល់ព្រំដែនវៀតណាម រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កណ្ដាល រាជធានភ្នំពេញ ខេត្តតាកែវ ព្រែវែង និងស្វាយរៀង។

ដោយឡែក តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាករាយប៉ាយពីតិចទៅបង្គួរ ខណៈបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម