ថៃ នឹងអាចបើកច្រកអន្តរជាតិជាមួយប្រទេសទាំង៤នេះ
បាងកក៖ រដ្ឋាភិបាលថៃ បាននិងកំពុងពិភាក្សាលើការបើកច្រកអន្តរជាតិ ដើម្បីអនុវត្តគោលការណ៍ការធ្វើដំណើរ ប្រទេសមួយទល់នឹងប្រទេសមួយ ក្នុងនោះមានប្រទេសចំនួន៤ រួមមាន សិង្ហបុរី នូវែលហ្សេឡង់ ចិន និង កូរ៉េខាងត្បូង។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
លោក Anutin Charnirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានបង្ហើបថា ក្រសួងបានឯកភាពលើគោលការណ៍ កំណត់ចំនួនភ្ញៀវទេសចរមកពីប្រទេសដែលពុំមានការរាតត្បាតជំងឺកូវីដ១៩ឡើយ ឬប្រទេសដែលគ្រប់គ្រងស្ថានការណ៍ដោយជោគជ័យ។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងកាលពីថ្ងៃទី១៦ ខែមិថុនាថា រដ្ឋាភិបាលថៃ នឹងបើកច្រកសម្រាប់អ្នកដំណើរមកពីប្រទេសណាមួយ នៅពេលកិច្ចព្រមព្រៀងទ្វេភាគី អាចសម្រេចទៅបាន។ បន្ថែមលើនេះ លោកប្រាយុទ្ធ បានឱ្យដឹងថា ជនបរទេស ដែលយល់ព្រមធ្វើចត្តាឡីស័ក ១៤ថ្ងៃ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃ៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍