Connect with us

ធ្វេសប្រហែសណាស់ ភ្លេចយកកូនចេញពីក្នុងរថយន្តរយៈពេល ៥ ម៉ោងដល់គ្នាថប់ខ្យល់ស្លា ប់

អាមេរិក៖ ក្មេងប្រុសស្រី ២នាក់ បានថប់ដង្ហើមស្លា ប់ក្នុងរថយន្តដោយសារឪពុកភ្លេចពួកគេក្នុងរថយន្តរយៈពេលប្រមាណ ៥ ម៉ោងក្នុងសីតុណ្ហភាព ៣២ អង្សា ក្នុងក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍កន្លងទៅ។

កូនប្រុសដែលមានឈ្មោះ Ryan Dennis អាយុ ៣ ឆ្នាំ និងកូនស្រី Teagan អាយុ ៤ ឆ្នាំបានធ្វើដំណើរទៅហាងទំនិញពេលថ្ងៃត្រង់ជាមួយឪពុក និងពេលត្រឡប់ដល់ផ្ទះវិញលោក Dustin Lee Dennis វ័យ ៣១ ឆ្នាំជាឪពុកបានភ្លេចកូនទាំង ២ ក្នុងរថយន្តរយៈពេលជាយូរម៉ោង។

ក្រោយពីចូលដល់ក្នុងផ្ទះ Dennis បានគេងលង់លក់ប្រមាណ ៤-៥ ម៉ោង ក្រោយក្រោកពីគេងទើបលោកចាប់អារម្មណ៍ថាមិនឃើញកូនទាំង ២ នៅក្បែរខ្លួន ទើបដើរសម្តៅទៅរថយន្តមើល ប៉ុន្តែជាអកុសលគ្រូពេទ្យប្រាប់ថាពួកគេបានដាច់ខ្យល់ដោយសារស្ទះសរសៃឈាមខួរក្បាលទៅហើយ។

តាមការបញ្ជាក់របស់អ្នកជិតខាង បានឃើញ Dennis ចាក់សោរថយន្ត និងដើរចូលផ្ទះដោយមិនមានវត្តមានកូនទាំង ២ នោះឡើយ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន លោកត្រូវបានចោទប្រកាន់ទោសចំនួន ២ ករណី និងកំពុងឃុំខ្លួននៅពន្ធនាគារផងដែរ៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម