Connect with us

សម្រស់រមណីយដ្ឋាន “ជ្រោះបរយ៉ាខា” តំបន់ទេសចរណ៍ធម្មជាតិលើទឹកដីត្បូងពេជ្រខេត្តប៉ៃលិន កំពុងអង្រួនបេះដូងមនុស្សជាច្រើន

ខេត្តប៉ៃលិន៖ នរណាៗក៏ដឹងដែរថា ខេត្តប៉ៃលិន គឺជាខេត្តមួយដែលល្បីសម្បូរទៅដោយត្បូងដ៏មានតម្លៃជាច្រើន ព្រមទាំងសម្បត្តិធម្មជាតិល្អឯក តាមតំបន់ទេសចរណ៍នានា ដែលញ៉ាំងឱ្យភ្ញៀវទេសចរជាច្រើន នាំគ្នាធ្វើដំណើវែងឆ្ងាយ ដើម្បីបានគយគន់សម្រស់ទេសភាពនាទឹកដីខេត្តប៉ៃលិនមួយនេះ។

ថ្ងៃនេះ MyTV Plus នឹងនាំលោកអ្នកទៅទស្សនាទេសភាពរមណីយដ្ឋានធម្មជាតិមួយកន្លែងទៀតដែលគេនាំគ្នាហៅថា “ទឹកជ្រោះបរយ៉ាខា”។ ចាប់ពីចំណុចធ្វើដំណើរទៅទិសខាងលិច ឆៀងខាងត្បូង ប្រមាណ ៥-៦ គីឡូម៉ែត្រពីទីរួមខេត្តដោយឆ្លងកាត់ផ្លូវលំមួយនឹងអាចទៅដល់មរណីយដ្ឋានដែលមានឈ្មោះថា ចម្ការខ្នុរ ឬ រមណីយដ្ឋានទឹកជ្រោះបរយ៉ាខា ជាប់ស្ទឹង ឬ ជ្រោះក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន រថយន្តមិនអាចជិះចូលដល់ក្នុងបានឡើយដោយអ្នកទេសចរដែលបានទៅកម្សាន្តនៅទីនោះ ត្រូវចំណាយពេលដើរថ្មើរជើងចម្ងាយប្រមាណ ១៥០ ម៉ែត្រទើបអាចដល់គោលដៅ។ ទោះជាយ៉ាងណា សម្រស់ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ បានឆក់បេះដូងមនុស្សជាច្រើនឱ្យកត់ចំណាំទុកនូវរមណីយដ្ឋានដ៏អស្ចារ្យនេះ។

ក្រៅពីសម្រស់ធម្មជាតិដែលអាចរំសាយភាពតានតឹងនេះហើយ ទីនោះក៏មានម្ហូបអាហារឆ្ងាញ់ៗ ក៏ដូចជាខ្ចុះសម្រាប់ទទួលភ្ញៀវទេសចរដែលបានទៅកម្សាន្ត និងស្រស់ស្រូបអាហារគយគន់សម្រស់ធម្មជាតិព្រមជាមួយនឹងសំឡេងទឹកជ្រោះយ៉ាងរណ្តំ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម