Connect with us

តម្លៃសាំង បន្តហក់ឡើងជាលើកទី៣ដល់ ២៨៥០ក្នុងមួយលីត្រ

ភ្នំពេញ៖ យោងតាមតម្លៃកំណត់ឱ្យលក់រាយតាមស្ថានីយ ដែលបានអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានកំណត់ឱ្យប្រេងសាំងធម្មតា លក់តម្លៃ ២៨៥០រៀល ក្នុងមួយលីត្រ ដែលតម្លៃនេះ ឡើង ១៥០រៀល បើធៀបនឹងតម្លៃកាលពីដើមខែមិថុនា។

ដោយឡែក សម្រាប់ប្រេងម៉ាស៊ូតវិញ ត្រូវបានកំណត់ក្នុងតម្លៃ ២៦០០រៀល ក្នុងមួយលីត្រ ឡើងថ្លៃ ១០០រៀល បើធៀបនឹងដើមខែមិថុនា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។

សេចក្ដីជូនដំណឹងនេះ ឱ្យដឹងថា តម្លៃប្រេងសាំង បានហក់ឡើងចំនួន ៣លើក ចាប់តាំងពីខែឧសភា បន្ទាប់ពីតម្លៃប្រេងសាំង បានដាំក្បាលចុះ ជាបន្តបន្ទាប់ គិតចាប់ពីដើមឆ្នាំ២០២០៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម