សើចមួយទំហឹងកំប្លែង នាយពាក់ មី សំរាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)
តាមវីដេអូនេះនាយពាក់ មី និង នាយ ក្រូចធ្វើជាប្រេតបានលួចមើលគេអោបគ្នា ហើយប្រេតឃើញមនុស្សរត់ ឈុតនេះទ្រាំសើចមិនបាន។យើងដឹងហើយថាពិធីបុណ្យភ្ជុំបិណ្យជាពិធីបុណ្យប្រពៃណីជាតិខ្មែរយើងដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំបាយបិណ្ឌទៅបោះឲ្យប្រេតនាវេលាពេលទាបភ្លឺ និងធ្វើម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ដោយឡែកនៅក្នុងវីដេអូនេះវិញនិយាយពីប្រេតពីរនាក់ដែលត្រូវបានដោះលែងចេញពីឋានប្រេតដើម្បីមកទទួលចំនីនៅឋានមនុស្សនាវេលាទាបភ្លឺដែលជាពេលដែលកូនចៅយកបាយបិណ្ឌទៅបោះឲ្យប្រេត។ ប្រេតទាំងពីបែជាជួបរឿងស្មានមិនដល់ទៅវិញ គឺមនុស្សញៀនគ្រឿងញៀនម្នាក់ដែលបាត់បងស្មារតី រូបរាងអាក្រក់ជាងប្រេតទៅទៀត ប្រេតឃើញស្មានតែខ្មោចខំភ្ញាក់រត់ចោលគ្នា។គូរស្នេហ៍មួយគូរបែជាពេលមកធ្វើបុណ្យបោះបាយបិណ្ឌឲ្យដល់ទៅប្រេត បែជាមកសាសងស្នេហាទៅវិញ ធ្វើឲ្យប្រេតទាំងពីរនាក់ភ្ញាក់ភ័យរតបិះមិនទាន់ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍