Connect with us

Luka Modric បាននិយាយថា គ្រប់គ្នានៅ Madrid ពិតជានឹក Cristiano Ronaldo

អេស្ប៉ាញ៖ ខ្សែបម្រើ Luka Modric បានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះថា គ្រប់គ្នានៅទីក្រុង Madird ពិតជានឹក Ronaldo ។

ការនិយាយបែបនេះអំពីអតីតមិត្តរួមក្រុម Cristiano Ronaldo គឺនៅពេលបន្ទាប់ពីការប្រកួតរវាង Juventus និង AC Milan នៃពានរង្វាន់ Coppa Italia ដែលជាការប្រកួតរបស់កីឡាករព័រទ៊ុយហ្កាល់ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល និងជាការអាក់ខានក្នុងការស្វែងរកជ័យជម្នះដល់ក្រុមក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីចប់ការប្រកួតហើយនោះក៏ មានពាក្យរិះគន់មួយចំនួនផងដែរទៅលើ Cristiano Ronaldo ។

យ៉ាងណាមិញ Modric បានបន្ថែមថា ពេលនេះសម្ថតភាពរបស់ Ronaldo ហាក់បីដូចជាមិនសូវសំខាន់នោះទេ ព្រោះគេជាកីឡាករតែម្នាក់គត់ដែលមិនធ្លាប់មានក្នុងប្រត្តិសាស្រ្ដបាល់ទាត់រួវទៅហើយ, ហើយគាត់តែងតែជួយក្រុម នៅពេលដែលក្រុមត្រូវការគាត់។

សូមបញ្ចាក់ដែរថាអំឡុងនៅជាមិត្តរួមក្រុមជាមួយគ្នា Modric បានលេងជាមួយ Ronaldo ៦ រដូវកាលនៅ Real Madrid ដោយឈ្នះបានពានរង្វាន់ Champions League ចំនួន ៤ និង La Liga មួយគ្រឿងផងដែរ៕

Loading...

ពេញនិយម