Connect with us

Marcus Rashford បន្តផ្ដល់អាហារសម្រាប់កុមារជាច្រើននៅក្នុងប្រទេសអង់គ្លេស

អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United និងអង់គ្លេស Marcus Rashford បានផ្ដល់មូលនិធិសម្រាប់ការផ្តល់អាហារដោយឥតគិតថ្លៃសម្រាប់កុមារដែលកំពុងជួបការលំបាកអំឡុងវីរុស Covid19។

Manchester United’s Marcus Rashford celebrates scoring his side’s third goal of the game during the Premier League match at Old Trafford, Manchester.

តារាបាល់ទាត់វ័យ ២២ ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់អំឡុងពេលដែលមានជំងឺរាតត្បាត ហើយនេះមិនមែនជាលើកទីមួយនោះទេដែល Rashford បានបរិច្ចាគអាហារនៅក្នុងប្រទេសអង់គ្លេស។ Marcus Rashford បានចូលរួមជាមួយកម្មវិធីសប្បុរសធម៌ ដែលមានឈ្មោះថា FareShare របស់ចក្រភពអង់គ្លេសហើយបាន រៃអង្គាសប្រាក់បានប្រមាណ ២០ លានផោន ស្មើនឹង (២៥ លានដុល្លារ) ដើម្បីទិញអាហារផ្គត់ផ្គង់នៅទូទាំងប្រទេសហើយឥឡូវនេះរូបគេកំពុងទទូចដល់រដ្ឋាភិបាលឱ្យបន្តកម្មវិធីផ្តល់បណ្ណអាហារដែលផ្តល់ឱ្យកុមារដែលមានសិទ្ធិទទួលបានអាហារនៅសាលារៀនដោយឥតគិតថ្លៃទៀតផង។

ក្នុងចំណោមកុមារ ១,៣ លាននាក់ដែលបានចុះឈ្មោះទទួលអាហារនៅសាលារៀនដោយឥតគិតថ្លៃនៅក្នុងប្រទេសអង់គ្លេសនោះគឺពេលនេះ មួយភាគបួនមិនបានទទួលនោះទេបន្ទាប់ ពីសាលារៀនត្រូវបានបិទ។

លោក Paul Scully ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថារដ្ឋាភិបាលកំពុងចំណាយប្រាក់សម្រាប់គិតគូរអំពីរឿងនេះ រួមទាំងថវិការបស់អាជ្ញាធរក្នុងតំបន់ដើម្បីជួយទៅដល់គ្រួសារទាំងនោះផងដែរ៕

Loading...

ពេញនិយម