Connect with us

Real Madrid មិនទាន់ពិភាក្សាអំពីកុងត្រាថ្មីសម្រាប់ ខ្សែការពារ Sergio Ramos នៅឡើយទេ

La Liga៖ Real Madrid មិនទាន់ពិភាក្សាអំពីកុងត្រាថ្មីសម្រាប់ ខ្សែការពារ Sergio Ramos នៅឡើយទេ ប៉ុន្តែភ្នាក់ងាររបស់កីឡាកររូបនេះបង្ហើបថា គេគ្មានហេតុផលអ្វីដែលធ្វើឱ្យមានការភិតភ័យឡើយ។

Sergio Ramos ដែលបានមកចូលរួមជាមួយ Real Madrid បន្ទាប់ពីផ្ទេរចេញពី Sevilla កាលពីឆ្នាំ ២០០៥ នោះ ត្រូវបានគេសង្ស័យថា អាចនឹងចាកចេញទៅរកក្លិបផ្សេងទៀត។

ជាក់ស្តែង កីឡាករវ័យ៣៤ឆ្នាំនេះ កំពុងខិតជិតការផុតកុងត្រា នាទឹកដី Bernabue ក្រោយពីចូលរួមលេង២៥ប្រកួត ក្នុងពានរង្វាន់ La Liga។ កិច្ចព្រមព្រៀងរបស់គេ នឹងផុតក្នុងរយៈពេលជាង១ឆ្នាំទៀតប៉ុណ្ណោះ ហើយអនាគតរបស់គេ នឹងមានសក្តានុពលជាមួយក្លិបដទៃ បើ Real Madrid មិនព្រមបន្តកុងត្រាថ្មី។ ទោះយ៉ាងណា ភ្នាក់ងារ របស់ Sergio Ramos ជឿជាក់ថា ក្លិបនឹងឱ្យកីឡាករលេងរហូតចូលនិវត្តន៍ជាមួយក្លិបតែម្តង។

គិតមកទល់ពេលនេះ Sergio Ramos បានបង្ហាញខ្លួនឱ្យ Real Madrid ជាង ៦៤០ប្រកួតហើយ ដោយបានឈ្នះពានរង្វាន់នានាជាច្រើនដូចជា La Liga ៤សម័យ Copa del Rey ២សម័យ UEFA Champions League ៤សម័យ UEFA Super Cup ៣សម័យ និង FIFA Club World Cup ៤សម័យផងដែរ៕

Loading...

ពេញនិយម