Connect with us

រូបភាពផ្ទាំងទឹកកកដែលធ្វើឱ្យកប៉ាល់យក្ស Titanic លិចកាលពី ១០៨ ឆ្នាំមុន នឹងត្រូវដាក់ដេញថ្លៃនៅទីក្រុងឡុងដ៏

អង់គ្លេស៖ សោកនាដកម្មកប៉ាល់យក្ស Titanic បានលិចកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ១៩១២ ដែលបានសម្លា ប់អ្នកដំណើរអស់ជាង ១៥០០ នាក់ បានក្លាយជាប្រធានបទក៏ក្តៅគគុកកាលពី ១០៨ ឆ្នាំមុន និងបានក្លាយជាប្រវត្តិសាស្ត្រតកូនតចៅរហូតមកទល់ពេលបច្ចុប្បន្ន។

រូបភាពផ្ទាំងទឹកកកដែលមានសមត្ថភាពអាចធ្វើឱ្យកប៉ាល់យក្ស Titacnic លិច គឺជាស្នាដៃថត ដោយ Captain W Wood នៅថ្ងៃទី ១២ ខែមេសា វេលាម៉ោង ៤ រសៀលមុនសោកនាដកម្ម ២ ថ្ងៃ នឹងត្រៀមដាក់ដេញថ្លៃនៅទីក្រុងឡុងដ៏ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ក្នុងតម្លៃប្រមាណ ១៥០០០ ដុល្លារ។

គួរបញ្ជាក់ដែរថា កប៉ាល់យក្ស Titanic បានចេញដំណើរកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ១៩១២ និងបានទៅបុកផ្ទាំងទឹកកកនៅវេលាម៉ោង ១១:៤០ នាទីយប់ ប្រហែល ៦៤៤ គីឡូម៉ែត្រនៅថ្ងៃទី១៤ ខែមេសា និងបានឆក់យកជីវិតអ្នកដំណើរប្រមាណ ១៥០០ នាក់ក្នុងចំណោម ២២០០ នាក់ក្នុងសោកនាដកម្មដ៏អាក្រក់នោះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម