Connect with us

Man UTD កំពុងរៀបចំផែនការផលិតម៉ាស ដើម្បីការពារការឆ្លងកូវីដ១៩

អង់គ្លេស៖ ប្រភពពីសារព៌តមាន Daily Star បានផ្សព្វផ្សាយថា Man UTD កំពុងរៀបចំផែនការផលិតម៉ាសដែលមានឈ្មោះយីហោរបស់ខ្លួន។

របាយការណ៍បានបង្ហាញថា Man UTD ត្រៀមខ្លួនជាស្រេចដើម្បីផលិតម៉ាសរបស់ពួកគេផ្ទាល់ និងផ្តល់ឱ្យអ្នកគាំទ្រនូវឱកាសដើម្បីពាក់ម៉ាសនេះបាន ខណៈថវិកាដែលបានពីការលក់ នឹងត្រូវបរិច្ចាគទៅមូលនិធិសប្បុរសធម៌ Manchester Foundation។

ខណៈដែលជំងឺរាតត្បាតកូវីដ១៩ទំនងជាមិនថយចុះការឆ្លងរាលដាលនោះ ម៉ាសបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពារការឆ្លង។

យ៉ាងណា មិនទាន់មានកាលបរិច្ឆេទកំណត់ជាក់លាក់ ថាតើពេលណាវានឹងចាប់ផ្តើមដំណើរការនោះទេ។ ជាមួយគ្នានេះ ក្លិបក៏មិនទាន់ចេញនូវគំរូរចនាម៉ូដសម្រាប់ម៉ាសហើយមិនដឹងថាផលិតរូបរាងបែបណានៅឡើយនោះដែរ៕

Loading...

ពេញនិយម