Connect with us

ប្រធានស្ថាប័ន La Liga ថា នឹងព្យាយាមចរចា ដើម្បីអ្នកគាំទ្រអាចចូលទីលានវិញ

La Liga៖ ប្រធាន La Liga លោក Javier Tebas (ចាវីយើ ថេបាស) បាននិយាយថា លោកនឹងបើកការចរចាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់តំបន់ ដោយធ្វើយ៉ាងណាឱ្យបានអ្នកគាំទ្រចូលមើលការប្រកួតបានឡើងវិញ។

ការប្រកួតក្របខណ្ឌ La Liga បានត្រឡប់មកវិញហើយ ប៉ុន្តែត្រូវលេងក្នុងលក្ខខណ្ឌបិទទ្វារ ដើម្បីបង្ការការឆ្លងនៃជម្ងឺកូវីដ១៩។ ទោះយ៉ាងណា ប្រធាន La Liga អះអាងថា ការឆ្លងជម្ងឺបានចុះខ្សោយ ហើយរដ្ឋាភិបាលបានបន្ធូរបន្ថយបម្រាមខ្លះៗ ដែលអាចឱ្យអ្នកគាំទ្រទៅមើលការប្រកួតបាន។

លោក Javier Tebas បានលើកឡើងបែបនេះថា៖ “ក្នុងរយៈពេល ១០ថ្ងៃ ទៅ ១៥ថ្ងៃ ខ្ញុំនឹងចូលអង្គុយចរចាជាមួយរាជរដ្ឋាភិបាល ដើម្បីនាំអ្នកគាំទ្រទៅកាន់កីឡដ្ឋានវិញ។ តាមពិតទៅ មិនបាច់ឱ្យពេញទីលាននោះទេ ត្រឹមតែ ១០ ទៅ ១៥ភាគរយ គឺជារឿងសមរម្យ”។

សូមបញ្ជាក់ថា La Liga បានផ្អាកតាំងពីពាក់កណ្តាលខែមីនា មក ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ហើយការប្រកួតនេះទើបតែត្រឡប់មកវិញនាពេលថ្មីៗនេះប៉ុណ្ណោះ៕

Loading...

ពេញនិយម