Connect with us

UEFA ត្រៀមធ្វើការសម្រេចចិត្តពីការបន្តយុទ្ធនាការ Champions League និង Europa League នៅសប្តាហ៍នេះ

អឺរ៉ុប៖ សហព័ន្ធ UEFA បានត្រៀមក្នុងការសម្រេចចិត្តពីការបន្តយុទ្ធនាការ Champions League និង Europa League នៅថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីការប្រកួតពានរង្វាន់កំពូលអឺរ៉ុបទាំង២នេះ ត្រូវបានផ្អាកតាំងពីខែមីនា ដោយសារកូវីដ១៩។

UEFA បានបញ្ចេញសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនថា រាល់ការប្រជុំរបស់ គណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន នឹងធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។

Champions League វគ្គផ្តាច់ព្រ័ត្រ ត្រូវបានគ្រោងទុកនឹងដំណើរការនាទីក្រុង Istanbul ប្រទេសតួកគី ខណៈ Europa League នឹងត្រូវដំណើរការនាទីក្រុង Gdansk ប្រទេសប៉ូឡូញ។ ប៉ុន្តែដោយសារកូវីដ១៩ ទើបពួកគេត្រូវផ្លាស់ប្តូរគម្រោងវិញ។ UEFA មានជម្រើសច្រើនដើម្បីបញ្ចប់ការប្រកួតទាំងនោះឱ្យបានទាន់ពេល ខណៈជម្រើសទាំងនោះរួមមាន ការប្រកួតវគ្គនានាដែលនៅសល់នៅលើទីលានតែមួយ និងកាត់បន្ថយការប្រកួតវគ្គ៨ក្រុម និង ៤ក្រុមចុងក្រោយ ពីការប្រកួតដែលធ្វើឡើង២ជើង មកត្រឹមតែ១ជើងវិញ។

ប៉ុន្តែការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League ដែលនៅសល់ចំនួន៤គូ នៅតែត្រូវដំណើរការព្រោះក្រុមចំនួន៤គឺ Atletico Madrid, Paris St Germain, Atalanta និង RB Leipzig បានឆ្លងកាត់ការប្រកួតគ្រប់ទាំង២ជើង និងបានកក់កៅអីទៅវគ្គ៨ក្រុមរួចទៅហើយ មុនពេលដែលការប្រកួតត្រូវផ្អាក។ ចំណែកឯ ពានរង្វាន់ Europa League វិញ ការប្រកួតទាំង២ជើង នៃវគ្គ១៦ក្រុម ក៏នៅតែត្រូវដំណើរការដែរ។

យ៉ាងណា ការប្រជុំនៅថ្ងៃពុធនោះ UEFA នឹងលើកយកបញ្ហាទាំងនោះមកពិភាក្សា រួមទាំង កាលវិភាគ និងទីតាំងដែលបានគ្រោងទុកសម្រាប់ពានរង្វាន់ Euro 2020 ដែលត្រូវពន្យាដល់ឆ្នាំ២០២១ដែរ៕

Loading...

ពេញនិយម