Connect with us

ពីភូមិតូចមួយដែលមានដើមឈើតែ ១ ដើមបានអភិវឌ្ឍរហូតដល់ជាង ១ សែនដើមនៅ ៤០ ឆ្នាំក្រោយ

ប្រទេសចិន៖ ស្ថិតក្នុងស្រុកដែលមានតំបន់ស្ងួតហែង និងនៅសល់ដើមឈើត្រឹម ១ ដើមគត់ ស្ទើរតែគ្មានមនុស្សរស់នៅ បានប្រែក្លាយមុខមាត់សាជាថ្មីក្នុងរយៈពេល ៤០ ឆ្នាំក្រោយ។

ភូមិមួយនេះ ត្រូវបានគេដាក់ឈ្មោះឱ្យថា “ភូមិដើមឈើ ១ ដើម” ដែលគ្រួសាររបស់អ៊ុស្រី Bai បានចំណាយរយៈពេលជាយូរឆ្នាំក្នុងការអភិវឌ្ឍភូមិនោះឡើងវិញដែលកាលណោះ មានសមាជិកត្រឹម ១០ គ្រួសារប៉ុណ្ណោះ។ អ៊ុស្រី Bai បានរៀបរាប់ថា ជារៀងរាល់ថ្ងៃ អ៊ុស្រីត្រូវដើរចម្ងាយ ១៦ គីឡូម៉ែត្រ ដើម្បីសាបព្រួសរុក្ខជាតិទាំងនោះដោយការជីកខ្សាច់ស្រោចទឹកជារៀងរាល់ថ្ងៃ រីឯស្វាមីជាអ្នកមើលថែកូនដើមឈើតូចៗទាំងនោះនៅពេលយប់។

ទោះបីជាមិនមានបទពិសោធន៍កាលពីដំបូងមែនពិត ប៉ុន្តែដោយស្មារតីប្តេជ្ញារបស់សហគមន៍ដឹកនាំការបណ្តុះបណ្តាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីបំផុតពួកគេ បានប្រែក្លាយភូមិទៅជាសហគមន៍មានពណ៌ខៀវស្រងាត់ដែលសរុបចំនួនដើមឈើមានចំនួនជាង ១ សែនដើមនាពេលបច្ចុប្បន្ន៕

ប្រភព៖ Nextshark

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម