ខ្សែបម្រើ Callum Hudson-Odoi រួចផុតការចោទប្រកាន់ករណីរំលោភសេពសន្ថវៈ
Premier League៖ ខ្សែបម្រើ Callum Hudson-Odoi របស់ក្លិប Chelsea នឹងមិនត្រូវចោទប្រកាន់ពីបទរំលោភសេពសន្ថវៈតទៅទៀតទេ។
កីឡាករវ័យ១៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ក្នុងផ្ទះរបស់គេនាតំបន់ Metropolitan ដោយសង្ស័យថា គេបានបង្កជម្លោះហិង្សាលើនារីម្នាក់ដែលជាតារាម៉ូដែល អំឡុងពេលជាប់បម្រាមនៅក្នុងផ្ទះដោយសារកូវីដ១៩។ ទោះយ៉ាងណា រូបគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។
និយាយឱ្យដឹងតាមរយៈបណ្តាញសង្គម Twitter, Hudson-Odoi បានឱ្យដឹងថា៖ “ខ្ញុំបានរក្សាភាពស្ងៀមស្ងាត់ និងសហការជាមួយប៉ូលីសយ៉ាងពេញទំហឹងនៅក្នុងការស៊ើបអង្កេតរបស់ពួកគេ ព្រោះខ្ញុំដឹងថាថ្ងៃមួយភាពស្អាតស្អំរបស់ខ្ញុំនឹងត្រូវបានបង្ហាញ។ បន្ទាប់ពីការស៊ើបអង្កេតពេញលេញ និងហ្មត់ចត់ ឥឡូវនេះប៉ូលីស បានបញ្ជាក់ថា ពួកគេនឹងមិនចោទប្រកាន់អ្វីទៀតទេ”។
ដោយឡែក ក្លិប Chelsea វិញ មិនទាន់បញ្ចេញសេចក្តីថ្លែងការណ៍ណាមួយឡើយលើករណីនេះ។
Callum Hudson-Odoi គឺជាកីឡាករអង់គ្លេសម្នាក់ ដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ មុនពេលលីគបាល់ទាត់អង់គ្លេស ត្រូវប្រកាសផ្អាកជាផ្លូវការ កាលពីខែមីនា។ ប៉ុន្តែក្រោយមក គេក៏បានជាសះស្បើយ ហើយត្រូវនៅតែក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពសុខភាព៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍