Connect with us

អាល្លឺម៉ង់បានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2024

អាល្លឺម៉ង់បានប្រជែងឈ្នះទួរគីដើម្បីធ្វើជាម្ចាស់ផ្ទះ UEFA EURO 2024 បន្ទាប់ទទួលបានសម្លេងច្រើនជាងគេក្នុងការបោះឆ្នោតមួយរៀបចំដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។


ភាគីទាំងពីរបានធ្វើបទបង្ហាញដេញថ្លៃចុងក្រោយមុនពេលការបោះឆ្នោតបានធ្វើឡើងនៅក្នុងក្រុង Nyon ប្រទេសស្វីស។ ការសម្រេចចិត្តនេះមានន័យថាអាល្លឺម៉ង់នឹងរៀបចំការប្រកួតជើងឯកអឺរ៉ុបជាលើកដំបូងក្នុងនាមជាប្រទេសបង្រួបបង្រួម បន្ទាប់ពីអាល្លឺម៉ង់ខាងលិចបានរៀបចំការប្រកួតឆ្នាំ១៩៨៨។


រីឯប្រទេសទួរគីមិនទាន់រៀបចំការប្រកួតបាល់ទាត់អន្តរជាតិដ៏សំខាន់នៅឡើយទេ។ ជាក់ ស្តែង ពួកគេបរាជ័យការប៉ុនប៉ងធ្វើជាម្ចាស់ផ្ទះ EURO ឆ្នាំ២០០៨,២០១២ និង២០១៦ និងការបរាជ័យដេញថ្លៃជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម