Connect with us

ពលរដ្ឋខ្មែរដែលត្រឡប់ពីម៉ាឡេស៊ី បានផ្ញើសារថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ជាមួយភាពសប្បាយរីករាយ (មានវីដេអូ)

ភ្នំពេញ៖ តាមរយ:ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលរដ្ឋខ្មែរដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៊ី និងបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ នៅល្ងាចនេះ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានជួយជ្រោមជ្រែងសម្របសម្រួលឱ្យពួកគេបានមកប្រទេសកម្ពុជាវិញ។

ពលរដ្ឋខ្មែរដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅវេលាម៉ោង ១៧:២៥នាទី ថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២០នេះ។

ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅក្នុងប្រទេសម៉ាឡេស៊ី ចំនួន ២១២នាក់ ដោយសារបញ្ហាកូវីដ១៩ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយភាពសប្បាយរីករាយ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី៕

(ទស្សនាវីដេអូ)

អត្ថបទ៖ លាភ

Loading...

ពេញនិយម