Connect with us

ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ទី១២៦ បានជាសះស្បើយ ខណៈ ២នាក់ទៀត កំពុងសម្រាកព្យាបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនានេះថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ ខណៈកម្ពុជា មិនមានករណីជំងឺកូវីដ១៩ថ្មីនោះទេ។ មកទល់ពេលនេះ អ្នកជាសះស្បើយសរុបទាំងអស់ កើនដល់ ១២៦នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន ២នាក់។

អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន បានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម